យោងតាមការចុះផ្សាយពីប្រភពរទេស ការចិញ្ចឹមកូនឱ្យមានទាំងភាពវៃឆ្លាត (IQ) និងភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) មិនអាស្រ័យលើសម្ភារៈនិយមនោះទេ ប៉ុន្តែអាស្រ័យលើការអនុវត្តរបស់មាតាបិតា៖
ទីមួយគឺការគោរព និងសន្ទនាដោយសមភាព ដើម្បីឱ្យកូនមានទំនុកចិត្តលើខ្លួនឯង។ ទីពីរគឺការផ្តល់ភាពឯករាជ្យ ដោយអនុញ្ញាតឱ្យកូនរៀនទទួលខុសត្រូវលើកិច្ចការផ្ទាល់ខ្លួនតាមវ័យ។ ទីបីគឺការយកចិត្តទុកដាក់លើការតភ្ជាប់ផ្លូវចិត្ត ដើម្បីកុំឱ្យកូនមានអារម្មណ៍ឯកោ ឬមានរបួសផ្លូវចិត្ត។ ចុងក្រោយគឺការធ្វើជាគំរូដ៏ល្អ ដោយមាតាបិតាត្រូវបង្ហាញអាកប្បកិរិយាវិជ្ជមាន និងភាពត្រឹមត្រូវជាប្រចាំ ដើម្បីឱ្យកូនយកគំរូតាម។
សរុបមក ការចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព គឺការកសាងទំនាក់ទំនងដែលពោរពេញដោយការគោរព ក្តីស្រលាញ់ និងការគាំទ្រ ជំនួសឱ្យការប្រើអំណាចបង្គាប់បញ្ជា៕