យោងតាមការចុះផ្សាយពីប្រភពរទេស ផ្ទុយពីជំនឿដែលថាការតមរួមភេទយូរអាចបង្កើនកម្លាំង ការធ្វើបែបនេះពិតជាបង្កើនហានិភ័យនៃបញ្ហាផ្លូវភេទទៅវិញ។
ការមិនរួមភេទយូរពេកធ្វើឱ្យសរសៃឈាមលិង្គបាត់បង់ភាពយឺត គុណភាពមេជីវិតធ្លាក់ចុះ និងបង្កើនហានិភ័យនៃជំងឺរលាកក្រពេញប្រូស្តាតដោយសារការកកស្ទះ។ លើសពីនេះ វាក៏នាំឱ្យប្រព័ន្ធប្រសាទងាយប្រតិកម្មខ្លាំង ដែលជាហេតុធ្វើឱ្យកើតជំងឺឆាប់ចេញទឹកកាមនៅពេលមានសកម្មភាពវិញ។
ដើម្បីសុខភាពល្អ បុរសអាចអនុវត្តតាម “ក្បួនលេខ ៩” (អាយុ ៣០ ឆ្នាំ គួរមានសកម្មភាព ៣-៤ ដងក្នុងមួយសប្តាហ៍; អាយុ ៤០ ឆ្នាំ គួរមាន ២ ដងក្នុងមួយសប្តាហ៍)។ ប៉ុន្តែជាទូទៅ ប្រេកង់ដែលល្អបំផុតគឺអាស្រ័យលើភាពសុខស្រួលរបស់ដៃគូទាំងពីរ ហើយប្រសិនបើមានបញ្ហាផ្លូវភេទអូសបន្លាយលើសពី ៣ ខែ គួរទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស៕