យោងតាមការចុះផ្សាយពីប្រភពរទេស ការយល់ឃើញជាទូទៅថាការទទួលទានទឹកស៊ុបឆ្អឹងជួយពង្រឹងឆ្អឹងគឺជារឿងមិនត្រឹមត្រូវនោះទេ ដោយសារជាតិកាល់ស្យូមដែលមានក្នុងឆ្អឹងគឺជាសមាសធាតុរឹងមាំដែលពិបាកនឹងរលាយក្នុងទឹក ទោះបីជាអ្នករំងាស់យូរប៉ុណ្ណាក៏ដោយ។
ទឹកស៊ុបដែលមានពណ៌សថ្លាគួរឱ្យចង់ទទួលទាននោះ ភាគច្រើនគឺសម្បូរដោយជាតិខ្លាញ់ និងសារធាតុ ដែលអាចបង្កើនហានិភ័យនៃជំងឺឡើងជាតិអាស៊ីត ឬជំងឺរលាកសន្លាក់ ក៏ដូចជាការឡើងទម្ងន់ដោយមិនចាំបាច់។ ដើម្បីទទួលបានកាល់ស្យូមពិតប្រាកដសម្រាប់សុខភាពឆ្អឹង អ្នកគួរងាកមកទទួលទានគ្រាប់ល្ងដែលជាប្រភពកាល់ស្យូមពីធម្មជាតិដ៏អស្ចារ្យ បង្គាក្រៀមដែលសម្បូរដោយកាល់ស្យូមពីសំបក និងឈីសដែលជាប្រភពកាល់ស្យូមដែលរាងកាយងាយស្រូបយកបានល្អបំផុត។
ក្រៅពីការជ្រើសរើសអាហារទាំងនេះ ការទទួលបានវីតាមីន D តាមរយៈពន្លឺព្រះអាទិត្យពេលព្រឹកគឺជារឿងចាំបាច់ ដើម្បីធានាថាឆ្អឹងរបស់អ្នកអាចស្រូបយកកាល់ស្យូមបានយ៉ាងពេញលេញ និងមានប្រសិទ្ធភាពខ្ពស់៕