យោងតាមការចុះផ្សាយពីប្រភពរទេស ជំងឺមហារីកពោះវៀនធំកើតឡើងពីការរស់នៅមិនត្រឹមត្រូវរយៈពេលយូរ ដែលអ្នកត្រូវបញ្ឈប់ជាបន្ទាន់នូវទម្លាប់ ៤ យ៉ាងរួមមាន៖
ការញុំាសាច់ក្រហមច្រើនពេកដោយខ្វះជាតិកាកសរសៃបន្លែ, ការរស់នៅបែបអសកម្មនាំឱ្យធាត់ក្បាលពោះ, ការជក់បារីនិងផឹកគ្រឿងស្រវឹងហួសប្រមាណ, និងភាព មិនព្រមទៅពិនិត្យសុខភាពនៅពេលមានបញ្ហាបន្ទោបង់។ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា បន្ទោបង់មានឈាម, ផ្លាស់ប្តូរទម្លាប់បន្ទោបង់លើសពី ២ សប្តាហ៍, ស្រកទម្ងន់ខុសប្រក្រតី ឬឈឺចាប់ក្នុងពោះ សូមប្រញាប់ទៅពិនិត្យតាមរយៈការឆ្លុះពោះវៀនធំឱ្យបានទាន់ពេលវេលា ព្រោះនេះជាវិធីសាស្ត្រតែមួយគត់ដែលអាចសង្គ្រោះជីវិតអ្នកបាន៕