យោងតាមការចុះផ្សាយពីប្រភពរទេស ការប្រើប្រាស់គ្រឿងផ្សំទាំង ៤ ប្រភេទនេះច្រើនពេកជាប្រចាំ គឺជាកត្តាជំរុញឱ្យឈាមខាប់ កើនសម្ពាធឈាម និងធ្វើឱ្យសរសៃឈាមបាត់បង់ភាពយឺត ដែលងាយបង្កជាកំណកឈាមនាំឱ្យដាច់សរសៃឈាមខួរក្បាល។
ស្ករសធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់និងធ្វើឱ្យសរសៃឈាមឆាប់ចាស់។ អំបិលបង្កើនសម្ពាធឈាម និងប៉ះពាល់ដល់តុល្យភាពសរសៃឈាម។ ទឹកត្រីមានជាតិសូដ្យូមខ្ពស់ខ្លាំងដែលងាយធ្វើឱ្យអ្នកបរិភោគលើសកម្រិតកំណត់ក្នុងមួយថ្ងៃដោយមិនដឹងខ្លួន។ រីឯម្សៅស៊ុបមានទាំងជាតិសូដ្យូម និងសារធាតុគីមីបន្ថែមរសជាតិដែលធ្វើឱ្យសរសៃឈាមងាយរឹង និងកកស្ទះ។
ដើម្បីសុខភាពល្អ អ្នកគួរងាកមកប្រើប្រាស់គ្រឿងផ្សំធម្មជាតិដូចជា ខ្ទឹមស ខ្ទឹមក្រហម ឬខ្ញីជំនួសវិញ កាត់បន្ថយការបរិភោគអាហារប្រៃនិងផ្អែម ហើយបង្កើនការទទួលទានបន្លែនិងត្រី ដើម្បីការពារប្រព័ន្ធសរសៃឈាមរបស់អ្នកឱ្យបានរឹងមាំយូរអង្វែង៕