យោងតាមការចុះផ្សាយពីប្រភពរទេស គ្រូពេទ្យជំនាញបានណែនាំថា ការលេចចេញនូវរោគសញ្ញា ៣ យ៉ាងនៅលើស្បែកអាចជាសញ្ញាបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែម៖
ទីមួយគឺការលេចឡើងនៃស្នាមអុជខ្មៅ ឬស្បែកដែលមានសភាពក្រាស់កន្ទួលនៅលើស្បែក ។ ទីពីរគឺការដុះផ្លែសាច់ច្រើនខុសធម្មតា។ ទីបីគឺការកើតជំងឺផ្សិតនៅតាមតំបន់ដូចជាក្លៀក ក្រលៀន ឬចន្លោះម្រាមជើងញឹកញាប់។
រោគសញ្ញាទាំងនេះកើតឡើងនៅពេលរាងកាយមានភាពស៊ាំនឹងអាំងស៊ុយលីនដែលបណ្តាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ខណៈដែលអាំងស៊ុយលីនមិនអាចបញ្ជូនស្ករទៅក្នុងកោសិកាដើម្បីបង្កើតថាមពលបាន។
ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំងនេះ រួមផ្សំជាមួយអាការដូចជា ស្រេកទឹកខ្លាំង បន្ទោបង់ញឹកញាប់ អស់កម្លាំង ឬស្រកទម្ងន់ខុសប្រក្រតី អ្នកគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យជាតិស្ករក្នុងឈាមឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា៕