យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាទុកគ្រឿងទេសឱ្យបានត្រឹមត្រូវគឺជារឿងចាំបាច់ដើម្បីការពារសុខភាពគ្រួសារ។
គ្រឿងទេស ៣ ប្រភេទដែលត្រូវរក្សាទុកក្នុងទូរទឹកកកបន្ទាប់ពីបើកប្រើរួមមាន ទឹកជ្រលក់ដែលមានជាតិទឹកនិងប្រូតេអ៊ីនខ្ពស់ដូចជាប្រេងខ្យង ឬម៉ាយ៉ូណេស គ្រឿងទេសដែលបានពីការផ្អូមដូចជាទឹកស៊ីអ៊ីវ ឬទឹកម្ទេស និងគ្រឿងទេសដែលមានជាតិខ្លាញ់ខ្ពស់ដូចជាប្រេងម្ទេសឬសាតេ។
ការទុកគ្រឿងទេសទាំងនេះនៅខាងក្រៅក្នុងសីតុណ្ហភាពបន្ទប់ឬក្បែរចង្ក្រានបាយដែលមានកម្ដៅខ្ពស់ នឹងធ្វើឱ្យពួកវាឆាប់ខូចគុណភាព ដុះផ្សិត និងបង្កើតជាសារធាតុពុលដែលប៉ះពាល់ដល់ថ្លើមនិងប្រព័ន្ធរំលាយអាហារ។
ក្រៅពីការដាក់ក្នុងទូរទឹកកក អ្នកត្រូវជៀសវាងការប្រើស្លាបព្រាសើមឬមិនស្អាតដួស កុំបន្តប្រើគ្រឿងទេសដែលដុះផ្សិតដោយគ្រាន់តែដួសផ្នែកខាងលើចេញ និងគួរទិញដបតូចៗដើម្បីប្រើប្រាស់ឱ្យអស់ក្នុងពេលឆាប់រហ័ស ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុត៕