យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ពៃខ្មៅគឺជាបន្លែដ៏អស្ចារ្យដែលមានផ្ទុកសារធាតុចិញ្ចឹមរហូតដល់ ៣៥ ប្រភេទ រួមទាំងជាតិដែកខ្ពស់ជាងសាច់គោ ដែលចាំបាច់សម្រាប់ការផលិតឈាម និងបង្កើនថាមពល។
បន្លែនេះត្រូវបានទទួលស្គាល់ថាជា «អាវុធ» ជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកជាច្រើនប្រភេទ ដូចជាមហារីកពោះវៀន សុដន់ និងមហារីកក្រពេញប្រូស្តាត ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំងក្លា។ ក្រៅពីអត្ថប្រយោជន៍សុខភាព ស្ពៃខ្មៅមានភាពងាយស្រួលក្នុងការដាំដុះ និងសម្របខ្លួនបានល្អក្នុងគ្រប់លក្ខខណ្ឌអាកាសធាតុ។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរទទួលទានស្ពៃខ្មៅជាមួយអាហារសម្បូរវីតាមីន C និងខ្លាញ់ល្អ ដើម្បីជួយឱ្យរាងកាយស្រូបយកជីវជាតិបានកាន់តែល្អប្រសើរ។ ទោះយ៉ាងណា អ្នកមានបញ្ហាក្រួសតម្រងនោម ឬជំងឺសន្លាក់ហ្គោដ គួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានជាប្រចាំ៕