យោងតាមការចុះផ្សាយពីប្រភពបរទេស មិនត្រឹមតែកត្តាអ័រម៉ូន និងកាយសម្បទាទេ ការសិក្សាបានបង្ហាញថាបុគ្គលិកលក្ខណៈក៏ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងការរួមភេទ និងការទប់ស្កាត់បញ្ហាឆាប់ចេញទឹកកាមដែរ។
បុរសដែលពូកែក្នុងរឿងនេះ តែងមានលក្ខណៈពិសេសបីយ៉ាងគឺ ចេះរៀបចំផែនការទុកជាមុន ដែលជួយឱ្យពួកគេមានសមត្ថភាពគ្រប់គ្រងអាកប្បកិរិយា និងពន្យារពេលចំណង់ផ្លូវភេទបានល្អ មានភាពស្ងប់ស្ងាត់ ដោយមិនងាយរំជួលចិត្ត ឬតានតឹងតាមស្ថានការណ៍ ដែលជួយឱ្យប្រតិកម្មរាងកាយមានស្ថិរភាព និងមិនធ្វើសកម្មភាពរោលរាល ឬតាមអារម្មណ៍ភ្លាមៗ ដែលបង្ហាញពីសមត្ថភាពគ្រប់គ្រងខ្លួនឯងខ្ពស់ទាំងក្នុងគំនិត និងប្រតិកម្មសរីរវិទ្យា។
សរុបមក គុណភាពជីវិតផ្លូវភេទមិនមែនជាបញ្ហាសរីរវិទ្យាសុទ្ធសាធនោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីស្ថានភាពផ្លូវចិត្ត និងសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ដែលបុគ្គលអាចកែលម្អបានតាមរយៈការហ្វឹកហាត់ផ្លូវចិត្ត និងលំហាត់ប្រាណ Kegel៕