យោងតាមការចុះផ្សាយពីប្រភពបរទេស រយៈពេលមុនពេលចូលគេងជាពេលវេលាមាសសម្រាប់ពង្រឹងខួរក្បាល និងអារម្មណ៍កុមារ ដូច្នេះប្រសិនបើកូនរបស់អ្នកមានទម្លាប់ទាំងនេះ គឺជាសញ្ញាណដ៏ល្អសម្រាប់អនាគតរបស់ពួកគេ។
ទីមួយគឺការចូលចិត្តសួរសំណួរ ដែលបង្ហាញពីភាពឆ្លាតវៃក្នុងការគិត ការវិភាគ និងការចង់ដឹងចង់ឃើញដែលជួយឱ្យខួរក្បាលសកម្មជានិច្ច។ ទីពីរគឺការចូលចិត្តសន្ទនាជាមួយឪពុកម្តាយ ដោយសារការសន្ទនាទាំងនេះជួយឱ្យកុមារពង្រឹងជំនាញទំនាក់ទំនង វាក្យសព្ទ និងភាពបត់បែនក្នុងការគិតបានយ៉ាងល្អប្រសើរ។ ទីបីគឺការចូលចិត្តស្តាប់ការនិទានរឿង ឬអានសៀវភៅ ដែលជាសកម្មភាពជួយជំរុញភាពច្នៃប្រឌិត ការចងចាំ និងការរៀបចំគំនិតឱ្យមានលំដាប់លំដោយ។
ទម្លាប់ទាំងនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា និងអារម្មណ៍របស់កូនឱ្យកាន់តែប្រសើរ ដូច្នេះឪពុកម្តាយអាចចាប់ផ្តើមបណ្តុះបណ្តាលទម្លាប់ទាំងនេះបន្តិចម្តងៗ ដើម្បីគាំទ្រដល់ការលូតលាស់ដ៏ពេញលេញរបស់ពួកគេ៕