យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាមិនមានរសជាតិផ្អែម ប៉ុន្តែអាហារទាំង ៤ ប្រភេទខាងក្រោមអាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ និងបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺទឹកនោមផ្អែម៖
សាច់ខ្លាញ់ ធ្វើឱ្យរាងកាយប្រឆាំងនឹងអាំងស៊ុយលីន និងបង្កើនហានិភ័យជំងឺបេះដូង។ ផ្លែឈើក្រៀម ភាគច្រើនមានជាតិស្ករ និងសារធាតុបន្ថែមខ្ពស់។ ដំឡូងបារាំងចៀន ផ្ទុកទៅដោយជាតិខ្លាញ់ និងអំបិលដែលជំរុញឱ្យកើតជំងឺលើសឈាម។ អាហារកក ឆ្លងកាត់ការកែច្នៃច្រើន និងមានសារធាតុគីមីដែលបង្កបន្ទុកដល់ថ្លើម។
ការចៀសវាងអាហារទាំងនេះ និងងាកមកទទួលទានអាហារស្រស់ៗសម្បូរជាតិសរសៃ គឺជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមឱ្យមានប្រសិទ្ធភាព៕