ធ្លាប់ដឹងទេថាការជ្រើសរើសប្រភេទអាហារត្រឹមត្រូវដើម្បីទទួលទានអាចជួយបង្កើនភាពមានកូនបាន? ហើយការមានរបបអាហារត្រឹមត្រូវក៏ពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្កើនឱកាសនៃការមានផ្ទៃពោះផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះប្រសិនបើអ្នកព្យាយាមមានផ្ទៃពោះមួយរយៈហើយ ប៉ុន្តែមិនបានសម្រេច ចូរបន្ថែមអាហារទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ថាតើអាហារអ្វីខ្លះទៅដែលអាចជួយឱ្យអ្នកឆាប់មានកូន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញ​ឱ្យពីអាហារដែលអ្នកគួរទទួលទាន ប្រសិនបើចង់មានផ្ទៃពោះឆាប់ ​៖

១. ស្ពៃក្ដោប

ស្ពៃក្ដោប គឺជាអាហារដ៏មានឥទ្ធិពលបំផុតមួយដែលផ្ដល់ឱ្យរាងកាយនូវវីតាមីន, ជាតិរ៉ែ និងសារធាតុ di-indol methane បង្កើនភាពមានកូនបាន។ ស្ពៃក្ដោបក៏ជួយទប់ស្កាត់ជំងឺដុំសាច់ស្បូន និង ជំងឺ endometriosisផងដែរ ( ជាស្ថានភាពមិនប្រក្រតីមួយដែលជាលិកាស្ថិតនៅខាងក្នុងនៃស្បូនដុះលូតលាស់នៅក្រៅស្បូន)។

២. ប្រូខូលី ឬផ្កាខាត់ណាខៀវ

មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់ការឆាប់មានផ្ទៃពោះ។ វីតាមីន C មានប្រសិទ្ធិភាពខ្ពស់ដែលជួយក្នុងការលូតលាស់នៃពងស៊ុតទុំ ក៏ដូចជាដំណើរការនៃការបញ្ចេញពងអូវុល។ លើសពីនេះទៅទៀត ផ្កាខាត់ណាខៀវ ក៏ជាប្រភពដ៏ប្រសើរនៃជាតិដែក, អាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមជាមួយការផ្ដល់ឱ្យរាងកាយនូវប្រូតេអ៊ីនចាំបាច់ផ្សេងទៀតផងដែរ។ ក្រៅពីនេះ ការទទួលទានប្រូខូលីក៏ជួយបង្កើនកម្រិតនៃជាតិដែកក្នុងរាងកាយដែលទប់ស្កាត់ជំងឺស្លេកស្លាំងក្រោយពេលសម្រាលកូនគួរឱ្យកត់សម្គាល់។

៣. ផ្លែចេក

វដ្តរដូវទៀងមួយក៏អាចជួយជម្រុញដល់ភាពមានកូនបាន និងបង្កើនឱកាសនៃការឆាប់មានគភ៌យ៉ាងប្រសើរ ដោយផ្ដល់ឱ្យនូវកំឡុងពេលត្រឹមត្រូវល្អមួយដែលអ្នកអាចរួមភេទបាន។ ហើយចេកជាជម្រើសនៃផ្លែឈើដ៏ប្រសើរដែលមានផ្ទុកសម្បូរទៅដោយវីតាមីន b6 ជួយគ្រប់គ្រងវដ្តនៃរដូវរបស់អ្នក។ ក្រោពីនេះ ចេក ជាអាហារសម្រន់សុខភាពល្អដែលជួយផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមចាំបាច់ រួមទាំងវីតាមីន  និងជាតិខ្លាញ់់ទាប។

៤. បន្លែបៃតង

បន្លៃបៃតងមិនត្រឹមតែប្រសើរចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់ការឆាប់មានផ្ទៃពោះផងដែរ។ ប្រសិនបើអ្នកចង់ឆាប់មានកូន ចូរបង្កើនការទទួលទានបន្លែបៃតងដោយវាមានផ្ទុកសម្បូរទៅដោយជាតិដែក, អាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃជួយធ្វើឱ្យស្រទាប់ខាងក្នុងនៃស្បូនមានភាពរឹងមាំ ហើយក៏ភ្ជាប់ស៊ុតបង្កកំណើតទៅនឹងស្បូនផងដែរ។

៥. ថ្លើម

ការបន្ថែមថ្លើមក្នុងរបបអាហារប្រចាំថ្ងៃអាចជួយឱ្យអ្នកឆាប់មានផ្ទៃពោះ។ ប៉ុន្តែត្រូវប្រាកដថា ថ្លើមដែលអ្នកទទួលទាននោះមានប្រភពចេញពីសត្វដែលស៊ីស្មៅជាអាហារ។ ការទទួលទានថ្លើម យ៉ាងហោចណាស់ម្ដងក្នុងមួយខែផ្ដល់សារធាតុចិញ្ចឹមច្រើនជាងការទទួលទានសាច់ក្រហមរាល់ថ្ងៃទៅទៀត។

៦. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់សម្រាប់ស្ត្រីទាំងអ្នកចង់ឆាប់មានផ្ទៃពោះ និងអ្នកដែលកំពុងពពោះ៕