យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានសក់ស្កូវមុនអាយុ (មុន ២៥ ឆ្នាំ) ភាគច្រើនមិនមែនជាជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែវាជាសញ្ញាណនៃកត្តាតំណពូជ ការខ្វះជីវជាតិ (ដូចជាវីតាមីន B12, D3, ស័ង្កសី និងជាតិដែក) ការរស់នៅមានភាពតានតឹង ឬការជក់បារី។
វេជ្ជបណ្ឌិតមិនណែនាំឱ្យដកសក់ស្កូវទេ ព្រោះវាអាចបំផ្លាញគល់សក់ និងបណ្តាលឱ្យសក់ជ្រុះ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរផ្តោតលើការកែសម្រួលរបបអាហារដោយបន្ថែមប្រូតេអ៊ីន ជាតិដែក និងបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់ ព្រមទាំងកាត់បន្ថយការជក់បារី និងកាហ្វេ។
ចំពោះការលាបពណ៌សក់ គួរជ្រើសរើសផលិតផលដែលមានសុវត្ថិភាពខ្ពស់ និងមានប្រភពច្បាស់លាស់៕