យោងតាមការចុះផ្សាយពីប្រភពបរទេស អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ជំងឺមហារីកមិនកើតឡើងភ្លាមៗទេ ប៉ុន្តែជាលទ្ធផលនៃការសន្សំទម្លាប់រស់នៅមិនល្អយូរអង្វែង។
អាហារពីរក្រុមដែលជនជាតិវៀតណាមនិយមបរិភោគជារៀងរាល់ថ្ងៃរួមមាន សាច់កែច្នៃ (ដូចជាសាច់ក្រក និងសាច់ជក់ផ្សែង) និងអាហារកែច្នៃជ្រុល (ដូចជាមីកញ្ចប់ អាហារកក និងភេសជ្ជៈផ្អែម) គឺជាកត្តាប្រឈមដ៏ធំ ដោយសារវាផ្ទុកសារធាតុគីមីបន្ថែម និងខ្វះសារធាតុចិញ្ចឹមធម្មជាតិ ដែលបង្កឱ្យមានការរលាករ៉ាំរ៉ៃក្នុងរាងកាយ។
ក្រៅពីអាហារ ការរស់នៅខ្វះតុល្យភាពដូចជា ការអសកម្មរាងកាយ ការគេងមិនគ្រប់គ្រាន់ និងភាពតានតឹងរ៉ាំរ៉ៃ ក៏ជាកត្តាជំរុញឱ្យកោសិកាខូចខាត និងងាយវិវត្តទៅជាជំងឺមហារីកផងដែរ។ ការកាត់បន្ថយអាហារកែច្នៃ បង្កើនអាហារស្រស់ធម្មជាតិ និងការរស់នៅដោយមានចលនា ទើបជាគន្លឹះសំខាន់ក្នុងការការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺនេះ៕