យោងតាមការចុះផ្សាយពីប្រភពបរទេស កន្លាតមិនត្រឹមតែបង្កភាពរំខានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភ្នាក់ងារចម្លងមេរោគផងដែរ។ ដើម្បីការពារផ្ទះពីការឈ្លានពានរបស់កន្លាតដោយសុវត្ថិភាព អ្នកអាចប្រើប្រាស់ក្លិនពីធម្មជាតិដូចជា ដើមរ៉ូហ្សម៉ារី អូរីហ្កាណូ ដើមខ្យូដិប ជីរអង្កាម និងស្មៅខូធី។
ក្លិនដ៏ឈ្ងុយប្រហើរ និងត្រជាក់នៃប្រេងចម្រាញ់ពីដើមរុក្ខជាតិទាំងនេះ អាចធ្វើឱ្យប្រព័ន្ធប្រសាទ និងសមត្ថភាពស្វែងរកចំណីរបស់កន្លាតមានការរំខាន ដែលបង្ខំឱ្យពួកវាចាកចេញពីកន្លែងដែលមានក្លិនទាំងនោះ។ការប្រើប្រាស់អាចធ្វើឡើងដោយការបាញ់ប្រេងចម្រាញ់នៅតាមមាត់ទ្វារ បង្អួច ជ្រុងងងឹត ឬកន្លែងសើមៗក្នុងផ្ទះបាយ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត ការប្រើប្រាស់ក្លិនធម្មជាតិគួរតែធ្វើឡើងស្របជាមួយនឹងការរក្សាអនាម័យផ្ទះសម្បាយឱ្យបានស្អាតល្អ ការបិទជិតចន្លោះប្រហោង និងការសម្អាតសំណល់អាហារជាប្រចាំ ទើបជាវិធីសាស្ត្រដ៏ពិតប្រាកដក្នុងការការពារផ្ទះពីកន្លាត៕