យោងតាមការចុះផ្សាយពីប្រភពបរទេស បេះដូងទាមទារការសម្រាក ប៉ុន្តែទម្លាប់មួយចំនួនអាចបង្កហានិភ័យដល់សុខភាពបេះដូងសូម្បីតែចំពោះមនុស្សវ័យក្មេង៖
ការចូលគេងក្នុងស្ថានភាពតានតឹង ឬខឹងសម្បា ធ្វើឱ្យបេះដូងលោតញាប់ និងឡើងសម្ពាធឈាមដោយសារប្រតិកម្មនៃប្រព័ន្ធប្រសាទ។ ការញ៉ាំអាហារពេលយប់ដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ បង្កឱ្យមានជាតិខ្លាញ់ក្នុងឈាម និងធ្វើឱ្យបេះដូងបូមឈាមដោយសម្ពាធខ្លាំង។
ការជក់បារីមុនចូលគេង ធ្វើឱ្យសរសៃឈាមរួញ និងបង្កើនហានិភ័យនៃការកកឈាម ឬគាំងបេះដូង។ ចំណែកការផឹកគ្រឿងស្រវឹង ឬភេសជ្ជៈផ្អែម បង្កការរំខានដល់ចង្វាក់បេះដូង និងគុណភាពដំណេក។ ការកែសម្រួលទម្លាប់ទាំងនេះឱ្យបានត្រឹមត្រូវ ទើបជាគន្លឹះសំខាន់ក្នុងការថែរក្សាបេះដូងឱ្យមានសុខភាពល្អយូរអង្វែង៕