យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានតែជាប្រចាំជួយគ្រប់គ្រងសម្ពាធឈាម និងលើកកម្ពស់សុខភាពបេះដូងបានយ៉ាងល្អ។
តែមានផ្ទុកសារធាតុដែលជួយកាត់បន្ថយសម្ពាធឈាម កែសម្រួលជាតិខ្លាញ់ក្នុងឈាម និងបង្កើនប្រសិទ្ធភាពអាំងស៊ុយលីន។ ការផឹកតែប្រហែល ៣ ពែងក្នុងមួយថ្ងៃ អាចផ្តល់សារធាតុសកម្មចាំបាច់គ្រប់គ្រាន់សម្រាប់រាងកាយ។
ក្រៅពីនេះសារធាតុដែលមានក្នុងតែថែមទាំងមានគុណប្រយោជន៍ប្រឆាំងអុកស៊ីតកម្ម និងការពារហានិភ័យនៃជំងឺដាច់សរសៃឈាម និងទឹកនោមផ្អែម។
ទោះជាយ៉ាងនេះក្តី ដើម្បីទទួលបានលទ្ធផលល្អបំផុត ការផឹកតែត្រូវធ្វើឡើងទន្ទឹមនឹងការរស់នៅដោយមានតុល្យភាព ការហាត់ប្រាណ ការកាត់បន្ថយជាតិអំបិល និងការចៀសវាងគ្រឿងស្រវឹង ឬថ្នាំជក់៕