យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីបង្ហាញថា វីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានប្រមាណ ១៩% សម្រាប់មនុស្សភាគច្រើន។
ប្រសិទ្ធភាពនេះអាស្រ័យលើកត្តាហ្សែន VDR របស់បុគ្គលម្នាក់ៗ ដែលកំណត់ពីការឆ្លើយតបរបស់រាងកាយចំពោះវីតាមីននេះ។
ដើម្បីទទួលបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ជំនួសឱ្យការប្រើថ្នាំគ្រាប់កម្រិតខ្ពស់ អ្នកជំនាញណែនាំឱ្យទទួលបានវីតាមីន D តាមរយៈការប៉ះពាល់ពន្លឺថ្ងៃសមល្មម និងការបរិភោគអាហារសម្បូរសារធាតុចិញ្ចឹមដូចជា ត្រីខ្លាញ់ ស៊ុត ផ្សិត និងប្រេងថ្លើមត្រី ជាប្រចាំ៕