យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារបស់សាកលវិទ្យាល័យ Harvard បានរកឃើញថា ការទទួលទានដំឡូងបារាំងចៀនញឹកញាប់អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ យ៉ាងខ្លាំង ដោយសារវាផ្ទុកជាតិម្សៅខ្ពស់ បូករួមនឹងការចៀនក្នុងប្រេងច្រើន ដែលបង្កើនកាឡូរី ជាតិខ្លាញ់ និងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។
អ្នកដែលទទួលទានដំឡូងបារាំងចៀនពី ៣ ទៅ ៥ ដងក្នុងមួយសប្តាហ៍ មានហានិភ័យខ្ពស់ពី ២០% ដល់ ២៧%។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានដំឡូងបារាំងតាមរបៀបអាំង ស្ងោរ ឬកិនសុទ្ធ មិនបង្កើនហានិភ័យនេះឡើយ។
អ្នកជំនាញណែនាំឱ្យកាត់បន្ថយដំឡូងបារាំងចៀន ហើយជំនួសមកវិញដោយអាហារធ្វើពីគ្រាប់ធញ្ញជាតិសម្រូប ដើម្បីការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបានរហូតដល់ ១៩%៕