យោងតាមការចុះផ្សាយពីប្រភពបរទេស ការបន្ថែមគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ពី ៥% ទៅ ១០% ក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។
គ្រាប់ធញ្ញជាតិសម្បូរទៅដោយខ្លាញ់មិនឆ្អែត និងសារធាតុដែលជួយរារាំងការស្រូបយកកូឡេស្តេរ៉ុលក្នុងពោះវៀន ព្រមទាំងមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលជួយសម្រួលសម្ពាធឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូងរហូតដល់ ២៨%។
ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ អ្នកជំនាញណែនាំឱ្យទទួលទានគ្រាប់ធញ្ញជាតិជំនួសការបរិភោគសាច់ក្រហម និងកាបូអ៊ីដ្រាតចម្រាញ់ ព្រមទាំងងាកមកទទួលទានគ្រាប់ធញ្ញជាតិសម្រូប ដើម្បីគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលឱ្យមានសុខភាពល្អ និងនិរន្តរភាព៕