យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំកាហ្វេភ្លាមៗពេលភ្ញាក់ពីគេងអាចបង្កផលប៉ះពាល់ដល់រាងកាយ ដោយសារវានឹងរំខានដល់ការបញ្ចេញអ័រម៉ូនខតទីសូលដែលជួយឱ្យរាងកាយមានថាមពលស្រាប់។
ការញ៉ាំកាហ្វេពេលពោះទទេក៏ធ្វើឱ្យរាងកាយខ្វះជាតិទឹក និងបង្កបញ្ហាអាស៊ីតច្រាលក្នុងក្រពះផងដែរ។ អ្នកជំនាញណែនាំឱ្យរង់ចាំពី ៦០ ទៅ ៩០ នាទីបន្ទាប់ពីភ្ញាក់ពីគេង ទើបចាប់ផ្តើមទទួលទានកាហ្វេ ព្រោះជាពេលដែលប្រព័ន្ធរាងកាយមានភាពនឹងនរ និងអាចស្រូបយកជាតិកាហ្វេអ៊ីនបានប្រសិទ្ធភាពខ្ពស់។
ដើម្បីទទួលបានថាមពលពេញមួយថ្ងៃ អ្នកគួរចាប់ផ្តើមថ្ងៃថ្មីដោយការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងទទួលទានអាហារពេលព្រឹកដែលមានប្រូតេអ៊ីនជាមុនសិន៕