យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សានៅឆ្នាំ២០២៦ បង្ហាញថា ការផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារអាចពន្យារអាយុជីវិតបានរហូតដល់ ៣ ឆ្នាំ ដោយមិនពឹងផ្អែកលើហ្សែន។
ដើម្បីទទួលបានលទ្ធផលនេះ អ្នកគួរផ្តោតលើការទទួលទានបន្លែ សណ្តែក គ្រាប់ធញ្ញជាតិ និងត្រី ដោយកាត់បន្ថយសាច់ក្រហម សាច់កែច្នៃ និងភេសជ្ជៈមានជាតិស្ករ។ ទន្ទឹមនឹងប្រភេទអាហារ របៀបនៃការញ៉ាំក៏សំខាន់ខ្លាំងផងដែរ តាមរយៈគោលការណ៍ “តិច-ឆាប់-យឺត-ចម្រុះ”៖ ញ៉ាំឆ្អែតត្រឹម ៧០%, ញ៉ាំអាហារពេលព្រឹកឱ្យឆាប់ ចៀសវាងញ៉ាំយប់, ញ៉ាំយឺតៗ និងជ្រើសរើសអាហារឱ្យមានភាពចម្រុះ។
ការវិនិយោគលើរបបអាហារដែលមានគុណភាព គឺជាកត្តាសម្រេចចិត្តដ៏សំខាន់បំផុតសម្រាប់ជីវិតដ៏យូរអង្វែង និងមានសុខភាពល្អ៕