យោងតាមការចុះផ្សាយពីប្រភពបរទេស បាតជើងត្រូវបានគេចាត់ទុកថាជា “កញ្ចក់ឆ្លុះបញ្ចាំង” ពីស្ថានភាពសុខភាពរបស់តម្រងនោម។
ប្រសិនបើបាតជើងរបស់អ្នកនៅតែរក្សាបាននូវសញ្ញាទាំង ៤ នេះ វាជាសញ្ញាវិជ្ជមានដែលបង្ហាញថាមុខងារតម្រងនោមរបស់អ្នកនៅដំណើរការបានល្អ៖ ទីមួយ បាតជើងមានភាពកក់ក្តៅជានិច្ច ទោះបីជាពេលយប់ក៏ដោយ ដែលបង្ហាញថាចរន្តឈាមរត់បានស្រួល។ ទីពីរ កែងជើងមានពណ៌ផ្កាឈូកស្រស់ និងមិនសូវប្រេះ ដែលបញ្ជាក់ថាការគ្រប់គ្រងជាតិទឹក និងចរន្តឈាមក្នុងរាងកាយមានភាពប្រក្រតី។ ទីបី ក្រចកជើងមានពណ៌ផ្កាឈូកស្រស់ មិនសូវមានស្នាមឆ្នូត ឬភាពមិនប្រក្រតី ដែលឆ្លុះបញ្ចាំងពីការស្រូបយកសារធាតុចិញ្ចឹមបានល្អ។ ទីបួន កជើងមានភាពរហ័សរហួន និងមិនមានការហើម ដែលបង្ហាញថាប្រព័ន្ធបញ្ចេញចោលជាតិទឹក និងអំបិលរបស់តម្រងនោមនៅតែដំណើរការយ៉ាងរលូន។
យ៉ាងណាមិញ ប្រសិនបើជើងរបស់អ្នកមានការប្រែប្រួលខុសប្រក្រតីដូចជា ស្ពឹក ស្ងួតខ្លាំង ឬហើម កុំភ្លេចយកចិត្តទុកដាក់តាមដានសុខភាព និងពិនិត្យមុខងារតម្រងនោមជាមួយគ្រូពេទ្យ ដើម្បីការពារបញ្ហាសុខភាពដែលអាចកើតមាននៅថ្ងៃអនាគត៕