យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនដែលជួបបញ្ហាគេងមិនលក់តែងតែមានទម្លាប់ខុសឆ្គងមួយ គឺការនៅដេកលើគ្រែដោយព្យាយាមបង្ខំខ្លួនឯងឱ្យគេង ទោះបីជាខួរក្បាលនៅតែភ្ញាក់ក៏ដោយ។
ទម្លាប់នេះធ្វើឱ្យខួរក្បាលលែងមានការតភ្ជាប់រវាងការដេកលើគ្រែ និងការគេងលក់ ដែលនាំឱ្យបញ្ហាកាន់តែរ៉ាំរ៉ៃ។ អ្នកជំនាញបានណែនាំថា ប្រសិនបើមិនអាចគេងលក់ទេ សូមក្រោកចេញពីគ្រែភ្លាម ហើយធ្វើសកម្មភាពស្រាលៗដូចជាអានសៀវភៅ ឬស្តាប់តន្ត្រីស្ងប់ស្ងាត់ រហូតដល់មានអារម្មណ៍ងងុយគេងទើបត្រឡប់ទៅគ្រែវិញ។ លើសពីនេះ គួរចៀសវាងការគេងថ្ងៃច្រើនពេកព្រោះវានឹងកាត់បន្ថយសម្ពាធនៃការចង់គេងនៅពេលយប់ ហើយការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវេជ្ជបញ្ជាក៏មិនមែនជាដំណោះស្រាយយូរអង្វែងដែរ ដោយសារវាអាចបង្កផលប៉ះពាល់ដល់សុខភាព។
ការកែសម្រួលឥរិយាបថ និងការអនុវត្តវិធីសាស្ត្រធម្មជាតិ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាគេងមិនលក់ និងជួយឱ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយមានភាពប្រសើរឡើង៕