យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសបរិស្ថានជុំវិញខ្លួនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាកប្បកិរិយា និងការអភិវឌ្ឍរបស់កុមារ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើននោះទេ។
ទីមួយគឺបណ្ណាល័យ ដែលជាកន្លែងស្ងប់ស្ងាត់ជួយឱ្យកូនរៀនពីការផ្ចង់អារម្មណ៍ និងការអត់ធ្មត់ តាមរយៈការមើលឃើញអ្នកដទៃកំពុងសិក្សា និងអានសៀវភៅ។ ទីពីរគឺទីលានកីឡា ដែលជាកន្លែងជួយឱ្យកូនមានថាមពលវិជ្ជមាន កាត់បន្ថយភាពតានតឹង និងបង្កើនទំនុកចិត្តលើខ្លួនឯងតាមរយៈការធ្វើលំហាត់ប្រាណ។ ទីបីគឺធម្មជាតិ ដូចជាឧទ្យាន ឬសួនច្បារក្បែរផ្ទះ ដែលជាឱសថទិព្វជួយឱ្យកូនសម្រាកអារម្មណ៍ និងពង្រឹងការអភិវឌ្ឍប្រព័ន្ធប្រសាទ។
ជារួម ការផ្លាស់ប្តូរបរិស្ថានឱ្យមានភាពវិជ្ជមាន គឺជាគន្លឹះសំខាន់ដែលឪពុកម្តាយគួរយកចិត្តទុកដាក់ ដើម្បីឱ្យកូនធំធាត់ឡើងដោយមានសុខភាពផ្លូវចិត្តល្អ និងភាពរឹងមាំក្នុងជីវិត៕