យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សានៅសាកលវិទ្យាល័យ Essex បង្ហាញថា ស្ត្រីដែលងាយឈានដល់ចំណុចកំពូល គឺជាអ្នកដែលចេះស្តាប់ និងយល់ពីសញ្ញាខាងក្នុងនៃរាងកាយខ្លួនឯងយ៉ាងច្បាស់ ដូចជាចង្វាក់បេះដូង ការដកដង្ហើម និងអារម្មណ៍នៃសាច់ដុំ។
នៅពេលស្ត្រីផ្តោតអារម្មណ៍លើអារម្មណ៍កាយវិការជាក់ស្តែង ជំនួសឱ្យការប្រើគំនិតឬភាពតានតឹងមកគ្រប់គ្រង វានឹងជួយបង្កើនកម្រិតនៃការពេញចិត្ត និងភាពពេញលេញក្នុងជីវិតផ្លូវភេទបានយ៉ាងខ្លាំង។
ការយល់ដឹងពីខ្លួនឯង និងការទំនាក់ទំនងបើកចំហជាមួយដៃគូ មិនត្រឹមតែជួយលើកកម្ពស់សុខភាពផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាដ៏សំខាន់ក្នុងការបង្កើតសុភមង្គល និងភាពស្និទ្ធស្នាលក្នុងទំនាក់ទំនងឱ្យកាន់តែរឹងមាំ៕