យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា ការផឹកទឹកតែត្រឹមតែ ៣ ពែងក្នុងមួយថ្ងៃ អាចជួយគ្រប់គ្រង និងកាត់បន្ថយសម្ពាធឈាម រួមទាំងការពារសុខភាពបេះដូងបានយ៉ាងមានប្រសិទ្ធភាព។
ឥទ្ធិពលដ៏អស្ចារ្យនេះគឺដោយសារនៅក្នុងទឹកតែសម្បូរទៅដោយសារធាតុដែលមានសមត្ថភាពជួយកាត់បន្ថយសម្ពាធឈាម បញ្ចុះកូឡេស្តេរ៉ុលអាក្រក់ សម្រួលមុខងារសរសៃឈាម និងបង្កើនភាពស៊ាំនឹងអាំងស៊ុយលីនដើម្បីការពារជំងឺទឹកនោមផ្អែមប្រភេទទី ២ ព្រមទាំងមានលក្ខណៈប្រឆាំងអុកស៊ីតកម្ម និងការពារខួរក្បាលទៀតផង។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសុខភាពបានបញ្ជាក់ថា ការផឹកទឹកតែគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដូច្នេះដើម្បីគ្រប់គ្រងជំងឺលើសឈាមឱ្យបានដាច់ស្រឡះ អ្នកជំងឺត្រូវផ្លាស់ប្ដូររបៀបរស់នៅឱ្យមានសុខភាពល្អបន្ថែមទៀត ដូចជាការកាត់បន្ថយការញ៉ាំប្រៃ និងអាហារកែច្នៃ រក្សាការហាត់ប្រាណឱ្យបានទៀងទាត់ គ្រប់គ្រងទម្ងន់ កាត់បន្ថយគ្រឿងស្រវឹង និងផ្ដាច់បារី៕