យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ Oberta នៃប្រទេសអេស្ប៉ាញ និងសាកលវិទ្យាល័យ Columbia នៃសហរដ្ឋអាម៉េរិក បានរកឃើញថា ម៉ោងពេលនៃការញ៉ាំអាហារប្រចាំថ្ងៃ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសមត្ថភាពរំលាយជាតិស្កររបស់រាងកាយ ពោលគឺការញ៉ាំអាហារដែលផ្ដល់ថាមពលកាឡូរីលើសពី ៤៥% ក្រោយម៉ោង ៥ ល្ងាច នឹងធ្វើឱ្យរាងកាយប្រឈមខ្ពស់នឹងការឡើងទម្ងន់ លើសខ្លាញ់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។
មូលហេតុចម្បងគឺដោយសារតែនៅពេលល្ងាចនិងយប់ ប្រព័ន្ធនាឡិកាជីវសាស្ត្ររបស់មនុស្សធ្វើឱ្យការបញ្ចេញអ័រម៉ូនអាំងស៊ុយលីនរួមទាំងភាពប្រឡាក់ប្រឡូកឆ្លើយតបនៃកោសិកាទៅនឹងអ័រម៉ូននេះមានការថយចុះយ៉ាងខ្លាំង ដែលធ្វើឱ្យរាងកាយមិនអាចបំប្លែងជាតិស្ករបានល្អដូចពេលព្រឹកឡើយ បង្កជាសភាពជាតិស្ករដក់ក្នុងឈាមយូរអង្វែងនិងបំផ្លាញសរសៃឈាម។ បន្ថែមពីនេះ មនុស្សភាគច្រើនតែងមានទម្លាប់ជ្រើសរើសអាហារមិនល្អដែលមានជាតិស្ករ និងកាបូអ៊ីដ្រាតខ្ពស់នៅពេលយប់ ដែលកាន់តែធ្វើឱ្យតម្រងនោមនិងប្រព័ន្ធមេតាបូលីសធ្វើការធ្ងន់ធ្ងរ។
ដើម្បីបង្ការហានិភ័យនេះ អ្នកជំនាញបានណែនាំឱ្យងាកមកញ៉ាំអាហារឱ្យបានឆ្អែតស្កប់ស្កល់ល្អនៅពេលព្រឹកនិងថ្ងៃត្រង់ ហើយកាត់បន្ថយមកញ៉ាំស្រាលៗនៅពេលល្ងាចវិញ ទើបជាការប្រសើរ៕