យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់មិនល្អមុនពេលចូលគេងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់គុណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលហេតុចម្បងដែលធ្វើឱ្យមនុស្សវ័យក្មេងជាច្រើនត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺបេះដូងផងដែរ។
ទម្លាប់គ្រោះថ្នាក់ទាំង ៤ នោះរួមមាន៖ ទីមួយ ការយកអារម្មណ៍អវិជ្ជមានទៅដេកជាមួយ ដូចជាការខឹងសម្បា ឬស្រ្តេស ដែលធ្វើឱ្យប្រព័ន្ធប្រសាទសកម្មខ្លាំង នាំឱ្យចលនាបេះដូងលោតញាប់និងឡើងសម្ពាធឈាម។ ទីពីរ ការញ៉ាំអាហារពេលយប់ជ្រៅ ឬញ៉ាំនំចំណីមុនពេលដេក ដែលធ្វើឱ្យកម្រិតជាតិស្ករនិងជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ បង្កជាកំណកខ្លាញ់ក្នុងសរសៃឈាម និងធ្វើឱ្យឈាមខាប់ នាំឱ្យបេះដូងត្រូវប្រឹងច្របាច់ខ្លាំងជាងមុន។ ទីបី ការជក់បារីមុនពេលដេក ព្រោះសារធាតុនីកូទីនធ្វើឱ្យសរសៃឈាមរួមតូច រីឯឧស្ម័នកាបូនម៉ូណូអុកស៊ីតទៅដណ្តើមយកកន្លែងអុកស៊ីសែនក្នុងឈាម ដែលងាយបង្កជាកំណកឈាមកកស្ទះ និងបណ្តាលឱ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលភ្លាមៗ។ ទីបួន ការផឹកភេសជ្ជៈផ្អែម ឬគ្រឿងស្រវឹងជំនួសឱ្យទឹកស្អាត ដែលសារធាតុផ្អែមធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ រីឯគ្រឿងស្រវឹងធ្វើឱ្យបេះដូងលោតខុសចង្វាក់ រាងកាយខ្សោះជាតិទឹក និងបំផ្លាញប្រព័ន្ធរបត់ឈាមរត់។
ដើម្បីការពារបេះដូងឱ្យបានល្អ អ្នកជំនាញណែនាំឱ្យលះបង់ទម្លាប់ទាំងនេះ ហើយងាកមកផឹកទឹកក្តៅឧណ្ហៗមួយកែវតូចមុនពេលចូលគេងវិញ ទើបជាការប្រសើរ៕