យោងតាមការចុះផ្សាយពីប្រភពបរទេស របបអាហារប្រចាំថ្ងៃមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការកកើតកោសិកាមហារីក ដោយក្នុងនោះមានរសជាតិពេញនិយមចំនួន ៣ ដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំ ប៉ុន្តែវាជាប្រភពបំប៉នកោសិកាអាក្រក់ឱ្យលូតលាស់យ៉ាងលឿន។
រសជាតិទីមួយគឺ «រសជាតិខ្លាញ់ខ្លាំង» ដូចជាមាន់បំពង ដំឡូងបំពង និងសាច់អាំង ដែលការញ៉ាំជាតិខ្លាញ់ច្រើនហួសហេតុធ្វើឱ្យប៉ះពាល់ដល់បាក់តេរីក្នុងពោះវៀន និងបង្កើតសារធាតុដែលធ្វើឱ្យប្រព័ន្ធស៊ាំចុះខ្សោយ បង្កជាការរលាកនិងឈានទៅរកជំងឺមហារីកដោះ ឬមហារីកស្បែក។ រសជាតិទីពីរគឺ «រសជាតិផ្អែមខ្លាំង» ពីតែទឹកដោះគោ ភេសជ្ជៈផ្អែម និងនំបង្អែម ដែលការស្រាវជ្រាវបង្ហាញថាការញ៉ាំផ្អែមច្រើនបង្កើនភាពស៊ាំនឹងអាំងស៊ុយលីននិងបង្កើនហានិភ័យមហារីកថ្លើមរហូតដល់ ៧៨% ចំពោះស្ត្រីដែលញ៉ាំភេសជ្ជៈផ្អែមលើសពីមួយកែវក្នុងមួយថ្ងៃ។ រសជាតិទីបីគឺ «រសជាតិប្រៃខ្លាំង» ពីម្ហូបផ្អាប់ ជ្រក់ ត្រីងៀត និងសាច់ខ្វៃដែលជាតិប្រៃទៅបំផ្លាញភ្នាសក្រពះ បង្កឱ្យមានការប្រែប្រួលហ្សែន និងបង្កើនហានិភ័យមហារីកក្រពះដល់ទៅ ២៥%។
ដើម្បីការពាររាងកាយ អ្នកជំនាញបានណែនាំឱ្យកាត់បន្ថយការញ៉ាំប្រៃ (មិនឱ្យលើសពី ៥ក្រាមក្នុងមួយថ្ងៃ) បន្ថយការញ៉ាំផ្អែមនិងខ្លាញ់ ហើយងាកមកបង្កើនការញ៉ាំគ្រាប់ធញ្ញជាតិ អាហារមានប្រូតេអ៊ីនល្អ បន្លែ ផ្លែឈើ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងជៀសវាងគ្រឿងស្រវឹង ព្រមទាំងអាហារបំពង ឬអាំង៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕