យោងតាមការចុះផ្សាយពីប្រភពបរទេស ការលះបង់គ្រប់បែបយ៉ាងរបស់ឪពុកម្ដាយជួនកាលក្លាយជាសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរសម្រាប់កូនៗទៅវិញ ប្រសិនបើធ្វើឡើងតាមរបៀបខុសឆ្គង។
បញ្ហានេះកើតឡើងដោយសារកំហុសឆ្គងសំខាន់ៗចំនួន ៥ គឺ ទីមួយ ការសុំទោសបែបលំៗដែលបង្កប់ដោយការទម្លាក់កំហុសទៅលើកូន ទីពីរ ការចិញ្ចឹមកូនដោយយកកិត្តិយសខ្លួនឯងទៅដាក់លើកូននិងការប្រៀបធៀប ទីបី ការវាយតម្លៃតម្លៃរបស់កូនតែទៅលើពិន្ទុនិងលទ្ធផលសិក្សា ទីបួន ការស្រឡាញ់ថ្នាក់ថ្នមខ្លាំងហួសហេតុរហូតដល់ដកហូតឱកាសនិងសិទ្ធិក្នុងការរៀនរស់ដោយខ្លួនឯង និងទីប្រាំ ការលះបង់សេចក្ដីសុខផ្ទាល់ខ្លួនទាំងស្រុងដើម្បីកូន ដែលបង្កើតជាបំណុលផ្លូវចិត្តធ្វើឱ្យកូនមានអារម្មណ៍ខុសឆ្គងនិងចង់រត់គេច។
ដើម្បីកសាងទំនាក់ទំនងគ្រួសារដ៏ល្អប្រសើរ ឪពុកម្ដាយត្រូវរៀនស្ដាប់ ផ្ដល់ការគោរព និងហ៊ានលះបង់ការគ្រប់គ្រង ដើម្បីទុកឱកាសឱ្យកូនបានពិចារណានិងរៀនសូត្រពីការខុសឆ្គងដោយខ្លួនឯងវិញ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕