យោងតាមការចុះផ្សាយពីប្រភពបរទេស ការកែប្រែរបបអាហារមុនពេលរួមរស់ គឺជាវិធីសាស្ត្រធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការជួយពង្រឹងកម្លាំងស៊ូ បង្កើនអារម្មណ៍ពុះកញ្ជ្រោល និងជួយឱ្យឈានដល់ចំណុចកំពូលបានល្អជាងមុន តាមរយៈការជំរុញលំហូរឈាម និងតុល្យភាពអ័រម៉ូន។
អាហារដំបូងគឺស៊ុត ដែលសម្បូរប្រូតេអ៊ីនផ្ដល់ថាមពលស្វិតស្វាញ និងមានសារធាតុជួយពង្រីកសរសៃឈាមរត់ទៅកាន់តំបន់ប្រដាប់បន្តពូជ ព្រមទាំងមានវីតាមីន B5, B6 ជួយកាត់បន្ថយភាពតានតឹង។ បន្ទាប់មកគឺម្ទេស ដែលសារធាតុហឹររបស់វាជួយជំរុញការដុតរំលាយអាហារ បង្កើនចង្វាក់បេះដូង និងបញ្ចេញអ័រម៉ូនរីករាយជួយបង្កើតអារម្មណ៍ស្រស់ស្រាយ។ ចំណែកឯក្រុមខ្លាញ់ល្អពីគ្រាប់ធញ្ញជាតិដូចជាគ្រាប់អាល់ម៉ុន គ្រាប់វ៉ាល់ណាត់រួមទាំងត្រីសាម៉ុង និងសូកូឡាខ្មៅ សុទ្ធតែជួយបង្កើនកូលេស្តេរ៉ុលល្អ ដែលជាវត្ថុធាតុដើមក្នុងការផលិតអ័រម៉ូនផ្លូវភេទ។ ជាមួយគ្នានេះដែរ បន្លែស្ពៃពួយឡេងដែលសម្បូរសារធាតុម៉ង់ហ្គាណែស និងស័ង្កសី ជួយជំរុញអ័រម៉ូនអេស្ត្រូសែនសម្រាប់ស្ត្រី និងគ្រប់គ្រងអ័រម៉ូនដែលបង្កឱ្យខ្សោយសមត្ថភាពផ្លូវភេទ។ ក្រៅពីនេះ ទឹកឃ្មុំដែលសម្បូរសារធាតុដែលជួយបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូនសម្រាប់ទាំងបុរសនិងស្ត្រី ហើយបើបានផ្សំជាមួយតែយិនស៊ិន វានឹងរឹតតែជួយពង្រឹងសមត្ថភាពលិង្គ និងគុណភាពមេជីវិតឈ្មោល។
អាហារដ៏ល្បីមួយទៀតគឺអយស្ទ័រដែលសម្បូរសារធាតុស័ង្កសីខ្ពស់ ការពារក្រពេញប្រូស្តាត និងជំរុញចំណង់បុរស។ ចុងក្រោយគឺសូកូឡាខ្មៅ ដែលមានសមាសធាតុដែលជួយឱ្យអារម្មណ៍ធូរស្រាល កាត់បន្ថយស្ត្រេស និងជួយឱ្យរបត់ឈាមរត់បានស្រួល ដែលជាគន្លឹះជួយឱ្យងាយឈានដល់ចំណុចកំពូល។ ជារួមមក ទោះបីជាអាហារទាំងនេះមិនមែនជាថ្នាំទិព្វភ្លាមៗ ប៉ុន្តែរបបអាហារមានតុល្យភាព និងការរស់នៅល្អ នឹងជួយពង្រឹងសុខភាពផ្លូវភេទបានយូរអង្វែង៕