ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣របស់ខ្លួនអ្នកមិនគួរនិយាយប្រាប់អ្នកដទៃឡើយ ព្រោះអាចប៉ះពាល់ដល់លាភរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរនិយាយរឿងអាថ៌កំបាំងរបស់ខ្លួនចេញមកឡើយ ព្រោះប្រៀបដូចជាហែកកេរ្តិ៍របស់ខ្លួនចេញមកអស់អញ្ចឹង ដោយអាចធ្វើឲ្យប៉ះពាល់ដល់លាភ ព្រមទាំងកេរ្ត៍ឈ្មោះរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នមុននឹងនិយាយចេញមកម្តងៗ។
- អ្នកមិនគួរនិយាយរឿងពីមុនរបស់អ្នកឡើយ ព្រោះវាបានកន្លងផុតហើយ។ បើអ្នកនិយាយមានតែធ្វើឲ្យអ្នកកាន់តែឈឺចាប់តែប៉ុណ្ណោះ ហើយក៏មិនអាចបានប្រយោជន៍អ្វីមកដែរ។ ដូចនេះ អ្នកគួរតែទុកក្នុងចិត្ត ហើយដើរទៅមុខ ទើបអាចឃើញអនាគតដ៏ភ្លឺស្វាងរបស់អ្នកបាន។
- អ្នកមិនគួរតែងយកភាពជោគជ័យរបស់អ្នកនិយាយចេញអួតអ្នកដទៃឡើយ ព្រោះគ្មាននរណាស្ងើចសរសើរទេ មានតែច្រណែន ហើយគិតថាអ្នកជាមនុស្សដែលពូកែអួត។ ដូចនេះ អ្នកគួរតែបញ្ចេញជាសកម្មភាពដើម្បីឲ្យអ្នកដទៃរៀនតាម មិនមែនបានតែមាត់អួតនោះឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)