យោងតាមការចុះផ្សាយពីប្រភពបរទេស វេជ្ជបណ្ឌិតជនជាតិអាម៉េរិក Mark Hyman វ័យ ៦៦ ឆ្នាំ បានចែករំលែកថា ការញ៉ាំអាហារស្រស់ៗពីធម្មជាតិបានត្រឹមត្រូវ គឺជាគន្លឹះដ៏អស្ចារ្យក្នុងការកាត់បន្ថយការរលាក បង្កើនថាមពល ជួយឱ្យខួរក្បាលស្វាហាប់ និងពន្យារភាពចាស់នៃកោសិកាដើម្បីរក្សារាងកាយឱ្យក្មេងជាងវ័យ។
របបអាហារប្រចាំថ្ងៃដែលជួយបំប៉នសម្រស់និងសុខភាពពីខាងក្នុងរបស់លោក រួមមាន ការចាប់ផ្តើមអាហារពេលព្រឹកជាមួយពងទាចៀសច្របល់ប៊ឺ ញ៉ាំគូនឹងបន្លែបៃតងដូចជាស្ពៃពុយឡេង ប៉េងប៉ោះ ហ្វ្រូម៉ា ផ្លែប៊ឺ និងទឹកប្លូប៊ឺរីក្រឡុក ហើយបន្តទៅអាហារថ្ងៃត្រង់ដែលមានជីវជាតិខ្ពស់ពីប៊ឺហ្គើសាច់គោចិញ្ចឹមដោយស្មៅ ញ៉ាំជាមួយដំឡូងជ្វានិងសាលាដបន្លែមួយចានធំ ខណៈអាហារសម្រន់ពេលរសៀលគឺផ្លែឈើស្រស់ជាមួយធញ្ញជាតិនិងបញ្ចប់អាហារពេលល្ងាចយ៉ាងស្រាលពោះដោយសាច់គោស្តេក ញ៉ាំជាមួយសាលាដនិងស៊ុបមីសូ។
ទន្ទឹមនឹងនេះ លោកគ្រូពេទ្យក៏បានសង្កត់ធ្ងន់លើគោលការណ៍ពន្យារវ័យ ដោយត្រូវញ៉ាំបន្លែផ្លែឈើឱ្យបាន ៥ ចំណែកក្នុងមួយថ្ងៃ ជ្រើសរើសប្រភពប្រូតេអ៊ីនល្អពីសណ្តែក ត្រី ស៊ុត និងសាច់ស្រស់ ព្រមទាំងផឹកទឹកឱ្យបានគ្រប់គ្រាន់ និងដាច់ខាតត្រូវកាត់បន្ថយអាហារសម្បូរខ្លាញ់ អំបិល និងស្ករខ្ពស់ ដើម្បីរក្សាតុល្យភាពជីវជាតិ និងជួយឱ្យរាងកាយក្មេងជាងវ័យប្រកបដោយនិរន្តរភាព៕