យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្ញីមិនត្រឹមតែជាគ្រឿងទេសសម្រាប់ចម្អិនអាហារ ឬជាឱសថបុរាណជួយព្យាបាលជំងឺផ្តាសាយ និងសម្រួលប្រព័ន្ធរំលាយអាហារនោះទេ ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រថ្មីៗបានរកឃើញថា វាមានគុណសម្បត្តិយ៉ាងអស្ចារ្យក្នុងការជួយជំរុញរឿងរ៉ាវឯកជនលើគ្រែ ជាពិសេសគឺចំពោះស្ត្រីតែម្តង។
តាមរយៈការស្រាវជ្រាវរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រហាំងចូវ (ចិន) និងសាកលវិទ្យាល័យញូវយ៉កស៊ាងហៃ ទៅលើមនុស្សជាង ២.០០០ នាក់ បានបង្ហាញថា ស្ត្រីដែលទទួលទានខ្ញីច្រើនក្នុងរបបអាហារ ឬភេសជ្ជៈ មានកម្រិតចំណង់ផ្លូវភេទ ភាពពុះកញ្ជ្រោល និងភាពពេញចិត្តក្នុងរឿងរួមរស់ខ្ពស់ជាងស្ត្រីទូទៅ។ មូលហេតុព្រោះនៅក្នុងខ្ញីមានផ្ទុកសារធាតុសកម្មដែលជួយកាត់បន្ថយអារម្មណ៍ភ័យព្រួយ និងរបាំងផ្លូវចិត្ត ធ្វើឱ្យស្ត្រីមានអារម្មណ៍ធូរស្រាល និងបើកចិត្តទូលាយជាងមុនក្នុងជីវិតស្នេហា។ ជាងនេះទៅទៀត ខ្ញីមានសមត្ថភាពខ្ពស់ក្នុងការជួយសម្រួលដល់ប្រព័ន្ធរបត់ឈាមរត់ បង្កើនលំហូរឈាមទៅចិញ្ចឹមតំបន់ប្រដាប់បន្តពូជ ជួយពង្រីកសរសៃឈាម និងកាត់បន្ថយសម្ពាធឈាម ដែលជាកត្តាសំខាន់ជួយពង្រឹងមុខងារផ្លូវភេទទាំងបុរសនិងស្ត្រី។
ព្រមជាមួយគ្នានោះ លក្ខណៈសម្បត្តិប្រឆាំងការរលាក និងប្រឆាំងអុកស៊ីតកម្មរបស់ខ្ញី ក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារកោសិកា និងគាំទ្រដល់សុខភាពបន្តពូជផងដែរ។ ទោះជាយ៉ាងណា ខ្ញីគ្រាន់តែជាអាហារបំប៉នគាំទ្រពីធម្មជាតិប៉ុណ្ណោះ មិនមែនជាឱសថទិព្វសម្រាប់ព្យាបាលភ្លាមៗឡើយ ដូច្នេះការបន្ថែមខ្ញីទៅក្នុងរបបអាហារប្រចាំថ្ងៃដោយសាមញ្ញ គឺជាវិធីសាស្ត្រដ៏ល្អ និងសុវត្ថិភាពបំផុតក្នុងការថែរក្សាសុខភាពផ្លូវភេទឱ្យបានយូរអង្វែង៕