យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែចេក និងផ្លែល្ហុង គឺជាផ្លែឈើតម្លៃថោកសមរម្យ និងមានលក់ពេញមួយឆ្នាំ ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កសាងកាយសម្បទាបុរសឱ្យមានលំនឹងល្អ។
ក្នុងនោះ ផ្លែចេកសម្បូរទៅដោយសារធាតុប៉ូតាស្យូម ដែលជួយសម្រួលសម្ពាធឈាម និងកាត់បន្ថយសម្ពាធលើប្រព័ន្ធរបត់ឈាម ព្រមទាំងផ្ដល់វីតាមីន B6 ជួយបំប្លែងថាមពល និងកាត់បន្ថយភាពនឿយហត់សម្រាប់បុរសដែលធ្វើការធ្ងន់ធ្ងរ។ ចំណែកឯផ្លែល្ហុងវិញ មានអង់ស៊ីមដែលជួយបំបែកជាតិប្រូតេអ៊ីន និងសម្រួលប្រព័ន្ធរំលាយអាហារ ជាពិសេសបន្ទាប់ពីការញ៉ាំអាហារដែលមានសាច់ច្រើនដែលជាទម្លាប់ទូទៅរបស់បុរស ព្រមទាំងសម្បូរវីតាមីន ដែលជួយប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយភាពស្ត្រេសក្នុងរាងកាយ។
លើសពីនេះ ផ្លែឈើទាំងពីរមុខនេះក៏មានសុវត្ថិភាពខ្ពស់ពីសារធាតុគីមីតម្រូវការរក្សាទុក ហើយការរក្សាទម្លាប់ញ៉ាំចេកនៅចន្លោះពេលបាយ និងញ៉ាំល្ហុងក្រោយពេលបាយរួចឱ្យបានទៀងទាត់ នឹងបង្កើតជាភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខភាពបុរសទៅថ្ងៃមុខ៕