យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺទឹកនោមផ្អែមតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើរបបអាហារ ដែលក្នុងនោះការញ៉ាំអាហារមានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ត្រឹមតែ ១០ នាទីមុនពេលញ៉ាំបាយ គឺជាល្បិចដ៏ពូកែក្នុងការទប់ស្កាត់ជាតិស្ករមិនឱ្យហក់ឡើងខ្លាំង។
អាហារដំបូងគឺម្ទេសប្លោកឬម្ទេសហាវ៉ៃ ដែលការញ៉ាំត្រឹមពាក់កណ្តាលផ្លែជួយពន្យារការស្រូបជាតិស្ករបានយ៉ាងល្អ ព្រោះវាមានសន្ទស្សន៍ជាតិស្ករទាបបំផុត រួមទាំងមានវីតាមីនជួយបន្ធូរប្រព័ន្ធប្រសាទ។ បន្ទាប់មកគឺទឹកដោះគោជូរក្រិចប្រភេទគ្មានជាតិស្ករ ដែលសម្បូរប្រូតេអ៊ីនរំលាយយឺត ជួយឱ្យឆាប់ឆ្អែត និងរក្សាលំនឹងជាតិស្ករបានល្អ។ ចំណែកឯតៅហ៊ូវិញ សម្បូរទៅដោយប្រូតេអ៊ីនរុក្ខជាតិដែលជួយបង្កើនភាពស៊ាំនឹងអាំងស៊ុយលីន និងកាត់បន្ថយការចង់ញ៉ាំជាតិម្សៅច្រើនជ្រុលក្នុងពេលបាយ។ ជាមួយគ្នានេះដែរ ការញ៉ាំស៊ុតស្ងោរមួយគ្រាប់មុនពេលបាយ ក៏ជួយពន្យារការរំលាយអាហារ និងកាត់បន្ថយបន្ទុកការងាររបស់លំពែងយ៉ាងមានប្រសិទ្ធភាព។
ចុងក្រោយគឺណាត់តូ ឬសណ្តែកសៀងផ្អាប់ជប៉ុន ដែលផ្ទុកអង់ស៊ីមពិសេសជួយសម្អាតឈាម សម្រួលចរន្តឈាម និងមានជាតិសរសៃខ្ពស់ជួយពន្យារការស្រូបយកជាតិស្ករទៅក្នុងរាងកាយផងដែរ៕