យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានកាហ្វេខ្មៅក្នុងបរិមាណសមស្រប គឺជាជំនួយការដ៏ល្អក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម និងបង្ការជំងឺទឹកនោមផ្អែមប្រភេទទី២។
តាមរយៈការវិភាគលើមនុស្សជាង ៧,៤០០ នាក់ អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកដែលញ៉ាំកាហ្វេខ្មៅពី ១ ទៅ ២ កែវក្នុងមួយថ្ងៃ មានកម្រិតអាំងស៊ុយលីនទាប និងមានសមត្ថភាពគ្រប់គ្រងជាតិស្ករបានល្អជាងអ្នកមិនញ៉ាំទាល់តែសោះ ជាពិសេសចំពោះស្ត្រី និងមនុស្សវ័យចំណាស់។
ទោះជាយ៉ាងណា អត្ថប្រយោជន៍ដ៏អស្ចារ្យនេះនឹងត្រូវបាត់បង់ទាំងស្រុង ប្រសិនបើអ្នកបន្ថែមជាតិស្ករ ឬគ្រីម ទៅក្នុងកាហ្វេ ព្រោះវាធ្វើឱ្យកាហ្វេបាត់បង់សារធាតុល្អៗសម្រាប់កាត់បន្ថយការរលាក និងការស៊ាំនឹងអាំងស៊ុយលីន។
ដូច្នេះ ដើម្បីទទួលបានសុខភាពល្អ វេជ្ជបណ្ឌិតណែនាំឱ្យអ្នកញ៉ាំកាហ្វេខ្មៅសុទ្ធក្នុងកម្រិតល្មម និងចៀសវាងកាហ្វេកញ្ចប់ស្រាប់ដែលមានជាតិស្ករខ្ពស់ ដែលអាចផ្ដល់ផលអាក្រក់ដល់ការរំលាយជាតិស្ករក្នុងរាងកាយវិញ៕