យោងតាមការចុះផ្សាយពីប្រភពបរទេស ការបោះបង់អាហារពេលព្រឹកមិនមែនជារឿងសាមញ្ញឡើយ ប៉ុន្តែវាជាសត្រូវលាក់មុខនៃសុខភាពបេះដូង និងខួរក្បាល។
បើតាមការសិក្សាដែលតាមដានមនុស្សជាង ៦,០០០ នាក់ បានរកឃើញថា អ្នកដែលមិនទទួលទានអាហារពេលព្រឹក មានហានិភ័យស្លាប់ដោយសារគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺបេះដូងខ្ពស់ជាងអ្នកញ៉ាំទៀងទាត់ដល់ទៅ ២,៥៨ ដង។
មូលហេតុចម្បងគឺនៅពេលពោះទទេ រាងកាយនឹងបញ្ចេញអ័រម៉ូនស្ត្រេសដែលធ្វើឱ្យសរសៃឈាមរួមតូច និងឡើងសម្ពាធឈាមភ្លាមៗ។ លើសពីនេះ ការអត់អាហារពេលព្រឹកធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមិនស្ថិតស្ថេរ និងបង្កឱ្យមានទម្លាប់ញ៉ាំអាហារសម្រន់ច្រើនហួសកម្រិតនៅពេលរសៀល ដែលនាំឱ្យកើតជំងឺធាត់ និងលើសជាតិខ្លាញ់។
ដើម្បីការពារសរសៃឈាមខួរក្បាល អ្នកជំនាញណែនាំឱ្យទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ដោយជ្រើសរើសអាហារដែលមានតុល្យភាពរវាងសាច់ បន្លែ និងម្សៅ ដើម្បីរក្សាសម្ពាធឈាមឱ្យនៅថេរ និងផ្តល់ថាមពលដល់រាងកាយពេញមួយថ្ងៃ៕