យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកអំពៅជាប្រភពថាមពលរហ័ស ប៉ុន្តែការញ៉ាំមិនត្រូវក្បួនអាចផ្ដល់ផលអាក្រក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ កំហុសឆ្គងដ៏ធំបំផុតដែលមនុស្សជាច្រើនធ្លាប់ធ្វើ គឺការថែមអំបិលក្នុងទឹកអំពៅ ព្រោះវាបង្កជាសម្ពាធទ្វេដង៖ ជាតិស្ករបង្ខំឱ្យបេះដូង និងថ្លើមធ្វើការខ្លាំង រីឯជាតិសូដ្យូមបង្ខំឱ្យតម្រងនោមប្រឹងសម្រងជាតិប្រៃចេញ ដែលនាំឱ្យប្រឈមនឹងជំងឺលើសឈាម និងខូចមុខងារសរីរាង្គក្នុងរយៈពេលវែង។
ក្នុងមួយកែវ ទឹកអំពៅផ្ដល់ថាមពលរហូតដល់ ២៥០កាឡូរី ដែលស្មើនឹងបាយមួយពេល ប៉ុន្តែវាជា «ថាមពលទទេ» ដោយសារសម្បូរតែជាតិស្ករ តែខ្វះប្រូតេអ៊ីន និងជាតិសរសៃ។ ចំពោះអ្នកមានជំងឺទឹកនោមផ្អែម អ្នកលើសទម្ងន់ ឬអ្នកមានប្រព័ន្ធរំលាយអាហារខ្សោយ គួរចៀសវាងភេសជ្ជៈនេះ។ សម្រាប់អ្នកមានសុខភាពល្អ គួរញ៉ាំត្រឹម ១-២ ដងក្នុងមួយសប្តាហ៍ និងចៀសវាងការញ៉ាំនៅពេលយប់ជ្រៅ ដើម្បីរក្សាតុល្យភាពថាមពល និងការពារសុខភាពបេះដូងឱ្យបានល្អ៕