ការរំលោភ​ព្រំដែន​អឺរ៉ុប ដោយ​គ្មាន​ការអនុញ្ញាត​អាច​នឹងមាន​បញ្ហា​ធំ ហើយ​អ្នក​ថែមទាំង​អាច បាត់បង់​ជីវិត​ទៀតផង ហើយ​សូម្បី​គោ​របស់​អ្នក​ក៏​អាច​ប្រឈម​វាសនា​ដូចគ្នា​ដែរ​ប្រសិនបើ​បំពានព្រំដែន​។

​តួយ៉ាង ទីភ្នាក់ងារសារព័ត៌មាន បារាំង​បាន​ចុះផ្សាយ​ថា គោ​ផើម​មួយ​ក្បាល​ត្រូវបាន​ផ្តន្ទាទោស ឱ្យ​ប្រហារជីវិត បន្ទាប់ពី​វា​មិន​ប្រយ័ត្ន​ដើរ​ឆ្លង​ព្រំដែន​សហភាព​អឺរ៉ុប​។

​គោ​ផើម​ដែល​នៅសល់តែ​ប៉ុន្មាន​សប្តាហ៍​កើតកូន​ខាងលើនេះ បាន​ដើរ​បែក​ហ្វូង​ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​មួយ​ក្នុងប្រទេស​ប៊ុលហ្គារី ហើយ​បាន​ឆ្លង​ព្រំដែន​ចូលទៅ​ប្រទេស​ស៊ែ​ប​។

​ហើយ​មន្ត្រី​ប៊ុលហ្គារី បាន​និយាយថា គោ​នេះ​នឹងត្រូវ​តែ​គេ​ប្រហារជីវិត​ដោយសារ​ច្បាប់ តឹងរ៉ឹង​ហួសហេតុ របស់​សហភាព​អឺរ៉ុប​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង