យោងតាមការចុះផ្សាយពីប្រភពបរទេស បន្លែឬសាលាដងាយនឹងរលួយ និងស្រពោនខ្លាំងដោយសារសម្បូរជាតិទឹក ប៉ុន្តែអ្នកអាចរក្សាវាឱ្យស្រស់បានដល់មួយខែតាមរយៈការប្រើក្រដាសអាលុយមីញ៉ូម។
អាថ៌កំបាំងគឺស្ថិតត្រង់ថា ក្រដាសអាលុយមីញ៉ូមជួយរក្សាសំណើមសមស្រប និងការពារបន្លែពី «ឧស្ម័នអេទីឡែន» ដែលជាភ្នាក់ងារធ្វើឱ្យបន្លែឆាប់រលួយ។ ដើម្បីអនុវត្ត អ្នកគ្រាន់តែលាងបន្លែឱ្យស្អាត រួចជូតឱ្យស្ងួតដាច់ទឹកល្អ បន្ទាប់មកដាក់ក្រដាសជូតមាត់ពីលើក្រដាសអាលុយមីញ៉ូម រួចរុំបន្លែឱ្យជិតល្មមជាការស្រេច។
ក្រដាសជូតមាត់នឹងបឺតសំណើមដែលលើស ចំណែកក្រដាសអាលុយមីញ៉ូមនឹងរក្សាភាពស្រស់ស្រួយ។ ប្រសិនបើបន្លែចង់ស្រពោន អ្នកអាចត្រាំក្នុងទឹកកក ៥ នាទី ដើម្បីឱ្យវាស្រស់ឡើងវិញដូចទើបនឹងបេះភ្លាមៗ៕