យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកបេះដូងបានព្រមានថា ចន្លោះម៉ោង ៦ ដល់ម៉ោង ១០ ព្រឹក គឺជាពេលវេលាដែលបេះដូងងាយរងគ្រោះបំផុត ដោយសារឈាមឡើងខាប់ សរសៃឈាមរួមតូច និងសម្ពាធឈាមកើនឡើងខ្ពស់តាមចង្វាក់ជីវសាស្ត្រ។
ដើម្បីការពារសុខភាព អ្នកមិនគួរប្រើសំឡេងម៉ោងរោទ៍ខ្លាំងៗដែលបង្កការតក់ស្លុត និងហាមដាច់ខាតការស្ទុះក្រោកពីគ្រែភ្លាមៗ ឬហាត់ប្រាណធ្ងន់ៗភ្លាមក្រោយភ្ញាក់ពីគេង ព្រោះវាផ្ដល់សម្ពាធខ្លាំងដល់បេះដូងដែលអាចបណ្ដាលឱ្យគាំងបេះដូងភ្លាមៗ។
វិធីដែលល្អបំផុត គឺត្រូវជ្រើសរើសសំឡេងរោទ៍ល្មមៗ ទុកពេលឱ្យរាងកាយសម្របខ្លួនយ៉ាងហោចណាស់ ៣០ នាទី និងធ្វើសកម្មភាពយឺតៗ ដើម្បីឱ្យប្រព័ន្ធសរសៃឈាមដំណើរការបានស្រួល និងមានសុវត្ថិភាព៕