យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលអាកាសធាតុកាន់តែតានតឹងនិងក្តៅខ្លាំង រាងកាយងាយនឹងអស់កម្លាំង និងបាត់បង់ជាតិរ៉ែតាមរយៈញើស។ ជំនួសឱ្យការស្វែងរកអាហារបំប៉នថ្លៃៗ អ្នកជំនាញអាហារូបត្ថម្ភបានណែនាំនូវបន្លែស្រស់ៗតាមរដូវ ៣ ប្រភេទ ដែលជា “ឱសថធម្មជាតិ” សម្រាប់សុខភាពបេះដូង និងសរសៃឈាម៖
បន្លែដំបូងគេគឺ បន្លែផ្ទី ដែលត្រូវបានគេប្រសិទ្ធនាមថាជា “ឃ្លាំងកាល់ស្យូមរុក្ខជាតិ”។ ផ្ទីសម្បូរទៅដោយជាតិដែក វីតាមីន K និងប៉ូតាស្យូម ដែលជួយកាត់បន្ថយអាការៈអស់កម្លាំង និងបញ្ចុះសម្ពាធឈាមបានយ៉ាងល្អ។ បន្ទាប់មកគឺ ត្រកួន ដែលជាបន្លែពេញនិយមបំផុតនាដូវក្តៅ។ ត្រកួនមានជាតិទឹកខ្ពស់ និងសម្បូរជាតិសរសៃ ជួយដល់ប្រព័ន្ធរំលាយអាហារដែលកំពុងចុះខ្សោយដោយសារកម្តៅថ្ងៃ ព្រមទាំងជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ក្នុងឈាមផងដែរ។ ចុងក្រោយគឺ ស្លឹកដំឡូងជ្វា ដែលជា “កំពូលអាហារ” ធ្លាប់ត្រូវបានគេមើលរំលង។ ស្លឹកដំឡូងជ្វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូតាស្យូមខ្ពស់ ជួយការពារកោសិកាបេះដូង និងរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ។
ជារួមមក ការជ្រើសរើសទទួលទានបន្លែស្លឹកបៃតងចាស់ទាំង ៣ ប្រភេទនេះ មិនត្រឹមតែជួយឱ្យរាងកាយត្រជាក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិធីសាស្រ្តការពារជំងឺបេះដូង និងសរសៃឈាមដ៏មានប្រសិទ្ធភាព និងសន្សំសំចៃបំផុត។ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា អ្នកគួរចម្អិនឱ្យបានឆាប់រហ័សក្នុងកម្ដៅខ្លាំង ដើម្បីរក្សាកម្រិតវីតាមីន និងជាតិស្រួយឆ្ងាញ់របស់បន្លែ៕