យោងតាមការចុះផ្សាយពីប្រភពបរទេស ចំណង់ផ្លូវភេទរបស់ស្ត្រីចាប់ផ្តើមចេញពីអារម្មណ៍ និងការផ្សារភ្ជាប់ផ្នែកផ្លូវចិត្តជាចម្បង ដោយខួរក្បាលរបស់ពួកគេប្រៀបដូចជាទ្វារសម្រេចចិត្តឆ្ពោះទៅរកភាពស្និទ្ធស្នាល។
ការបបោសអង្អែលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ស្ត្រី គឺកើតឡើងតាមរយៈសកម្មភាពក្នុងជីវិតប្រចាំថ្ងៃ តាំងពីការស្ដាប់ដោយយកចិត្តទុកដាក់ ការយល់ចិត្ត និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកតាំងពីមុនពេលចូលបន្ទប់គេង។ របៀបដែលបុរសប្រព្រឹត្តចំពោះនាងពេញមួយថ្ងៃ មិនថាតាមរយៈពាក្យសម្តីផ្អែមល្ហែម ឬការប៉ះអង្អែលតិចតួចដែលបង្ហាញពីភាពកក់ក្តៅ សុទ្ធតែជាការសន្សំពិន្ទុអារម្មណ៍វិជ្ជមាន។
នៅពេលស្ត្រីមានអារម្មណ៍ថាមានសុវត្ថិភាព និងត្រូវបានគេស្រឡាញ់ថែរក្សា នាងនឹងបើកចិត្តទទួលយកភាពស្និទ្ធស្នាលដោយធម្មជាតិ ដែលនេះគឺជាគន្លឹះដ៏សំខាន់ជាងបច្ចេកទេស ឬការរៀបចំបរិយាកាសខាងក្រៅទៅទៀត៕