យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់កង្ហាររួមជាមួយចានទឹកកក ឬដបទឹកកកដាក់នៅខាងមុខ គឺជាវិធីសាស្ត្រដ៏ពេញនិយមដើម្បីបង្កើនភាពត្រជាក់ក្នុងបន្ទប់ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកអគ្គិសនីបានចេញមុខព្រមានថា វិធីនេះអាចបង្កហានិភ័យខ្ពស់ប្រសិនបើអនុវត្តមិនបានត្រឹមត្រូវ ជាពិសេសការច្នៃកង្ហារដោយចងដបទឹកកកជាប់នឹងតួកង្ហារ ឬដាក់ទឹកកកកៀកនឹងម៉ូទ័រពេក ព្រោះនៅពេលទឹកកករលាយ ទឹកអាចហូរចូលក្នុងគ្រឿងបន្លាស់អគ្គិសនី បង្កឱ្យមានការឆ្លងចរន្ត ឆេះកង្ហារ ឬគ្រោះថ្នាក់ឆក់ដល់ជីវិត។
ក្រៅពីបញ្ហាសុវត្ថិភាព ការប្រើប្រាស់ចំហាយទឹកកកយូរពេកក៏អាចធ្វើឱ្យសំណើមក្នុងបន្ទប់កើនឡើងខ្ពស់ បង្កជាមេរោគ និងប៉ះពាល់ដល់ប្រព័ន្ធដង្ហើមផងដែរ។ ដើម្បីសុវត្ថិភាព អ្នកគួរដាក់ទឹកកកក្នុងចាននៅចម្ងាយសមរម្យពីកង្ហារ ចៀសវាងការបាញ់ខ្យល់ត្រជាក់ចំខ្លួនផ្ទាល់យូរពេក និងត្រូវប្រាកដថាប្រព័ន្ធខ្សែភ្លើងស្ថិតនៅឆ្ងាយពីប្រភពទឹកជានិច្ច៕