យោងតាមការចុះផ្សាយពីប្រភពបរទេស ការរួមរស់ជាមួយគ្នាមិនត្រឹមតែជាការផ្ដល់ក្ដីសុខតាមបែបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាមទារនូវការយល់ចិត្ត និងការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាសុខភាព និងទំនាក់ទំនងឱ្យបានរឹងមាំ។
ដើម្បីឱ្យការនៅក្បែរគ្នាមានន័យ និងពោរពេញដោយក្ដីស្រឡាញ់ អ្នកជំនាញបានណែនាំឱ្យចៀសវាងនូវកំហុសឆ្គង ៥ យ៉ាងគឺ៖ ការគិតតែពីអារម្មណ៍ខ្លួនឯងដោយមើលរំលងដៃគូ ការបង្ខំធ្វើទាំងស្ថានភាពរាងកាយមិនអំណោយផលដូចជាពេលស្រវឹងខ្លាំងឬទើបញ៉ាំឆ្អែតភ្លាមៗដែលនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារនិងសមត្ថភាពផ្លូវភេទ ការហួសកម្រិតឬតាមដានវីដេអូបែបសម្រើបខ្លាំងពេកដែលនាំឱ្យថយចុះអារម្មណ៍ពិតជាក់ស្ដែង ការផ្ដោតតែលើចំណុចសម្រើបមួយមុខដោយខ្វះការថ្នាក់ថ្នមជួយបំប៉នផ្លូវចិត្ត និងការសាកល្បងក្បាច់ប្លែកៗដែលមិនសមស្របតាមបច្ចេកទេសឬកម្លាំងកាយដែលងាយបង្កឱ្យមានរបួស។
ការយល់ដឹង និងការចេះផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកក្នុងស្ថានភាពរាងកាយដែលស្មារតីភ្ញាក់រលឹក និងមានសុខភាពល្អ គឺជាគន្លឹះដ៏សំខាន់បំផុតដែលជួយឱ្យជីវិតគូកាន់តែមានន័យ និងចៀសផុតពីបញ្ហាសុខភាពយូរអង្វែង៕