យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីមួយពីប្រទេសប្រេស៊ីលបានរកឃើញថា ការទទួលទានតែបៃតងក្នុងបរិមាណប្រហែល ៣ ក្រាម ឬស្មើនឹង ៣ ពែងក្នុងមួយថ្ងៃ មានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ និងបញ្ហានៃការឡើងទម្ងន់។
តាមរយៈការពិសោធបានបង្ហាញថា សារធាតុនៅក្នុងតែបៃតងជួយឱ្យរាងកាយគ្រប់គ្រងជាតិស្ករបានល្អប្រសើរ បង្កើនភាពស៊ាំនឹងអាំងស៊ុយលីន និងជួយការពារសាច់ដុំមិនឱ្យរួមតូចចំពោះអ្នកដែលមានបញ្ហាធាត់លើសទម្ងន់។ លើសពីនេះ តែបៃតងក៏បានជំរុញដល់ហ្សែនសំខាន់ៗដែលជួយឱ្យសាច់ដុំស្រូបយកជាតិស្ករបានកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការរលាកក្នុងរាងកាយតាមរយៈការផលិតប្រូតេអ៊ីនពិសេសពីកោសិកាខ្លាញ់។
ការបណ្ដុះទម្លាប់ទទួលទានតែបៃតងក្នុងបរិមាណសមស្របនេះ គឺជាវិធីសាស្ត្រធម្មជាតិដ៏សាមញ្ញមួយដើម្បីជួយសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺដែលទាក់ទងនឹងការរំលាយអាហារបានយ៉ាងច្រើន៕