ជីវជាតិគឺជារបស់ដ៏សំខាន់សម្រាប់សុខភាព។ របបអាហារដែលមិនផ្តល់សុខភាពអាចបំផ្លាញលក្ខណៈនៃការរំលាយអាហារអ្នកបាន រហូតដល់ធ្វើឲ្យឡើងទម្ងន់ និងខូចសរីរាង្គទៀតដូចជា បេះដូង និងថ្លើមជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្វីដែលអ្នកញ៉ាំអាចមានឥទ្ធិពលទៅលើសរីរាង្គផ្សេងទៀតដែរ នោះស្បែក។ អ្នកវិទ្យាសាស្រ្តបានសិក្សាយ៉ាងច្រើនទៅលើរបបអាហារ និងរាងកាយ អ្វីដែលកាន់តែច្បាស់នោះគឺថា អ្វីដែលអ្នកញ៉ាំអាចមានឥទ្ធិពលយ៉ាងគួរឲ្យកត់សម្គាល់ទៅលើសុខភាព និងភាពចាស់របស់ស្បែក។ 

ផ្លែប័រគឺជាផ្លែឈើដែលមានជាតិខ្លាញ់ផ្តល់សុខភាពខ្ពស់។ ខ្លាញ់របស់វាមានប្រយោជន៍ចំពោះមុខងារជាច្រើនក្នុងរាងកាយ រួមទាំងសុខភាពស្បែកផងដែរ។ ការទទួលបានជាតិខ្លាញ់ទាំងនេះគ្រប់គ្រាន់ គឺសំខាន់សម្រាប់រក្សាភាពបត់បែន និងសំណើមរបស់ស្បែក។ 

ការសិក្សាមួយធ្វើទៅលើស្រ្តីជាង ៧០០នាក់ បានរកឃើញថា ការញ៉ាំខ្លាញ់ដែលបានមកពីផ្លែប័រខ្ពស់ មានជាប់ទាក់ទងនឹងជួយឲ្យស្បែកទន់ និងស្រស់ស្អាត។ អំណះអំណាងបឋមបានបង្ហាញថា ផ្លែប័រផ្ទុកទៅដោយសារធាតុជាច្រើនដែលអាចជយយការពារស្បែកអ្នកពីការខូចខាតរបស់ព្រះអាទិត្យ។ ការបំផ្លាញស្បែកដោយសារតែកាំរស្មីយូវីអាចធ្វើឲ្យស្បែកទៅជាជ្រីវជ្រួញ និងអាការៈនៃភាពចាស់ផ្សេងៗទៀត។ 

ផ្លែប័រក៏ជាប្រភពដ៏ល្អមួយនៃវីតាមីន E ផដែរ ដែលជាអង់ទីអុកស៊ីដង់ដ៏សំខាន់សម្រាប់ជួយការពារស្បែកពីការខូចខាតដោយសារអុកស៊ីតកម្ម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា វីតាមីន E ហាក់បីដូចជាមានប្រសិទ្ធភាពកាន់តែខ្លាំងនៅពេលផ្សំគ្នាជាមួយវីតាមីន C។ 

វីតាមីន C ក៏សំខាន់សម្រាប់សុខភាពស្បែកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្បែកត្រូវការវាដើម្បីបង្កើតជាកូឡាជែន ដែលជារចនាសម្ព័ន្ធប្រូតេអ៊ីនដ៏សំខាន់ក្នុងការជួយថែរក្សាស្បែកឲ្យរឹងមាំ និងសុខភាពល្អ។ ការកង្វះវីតាមីន C កម្រនឹងកើតឡើយណាស់។ វីតាមីន C ក៏ជាអង់ទីអុកស៊ីដង់មួយសម្រាប់ការពារស្បែកពីការខូចខាតដោយសារអុកស៊ីតកម្ម ដែលវាជាហេតុនាំឲ្យមានអាការៈនៃភាពចាស់។ ការញ៉ាំផ្លែប័រមួយចំហៀង ឬប្រហែល ១០០ក្រាម អាចផ្តល់នូវវីតាមីន E ស្មើនឹងតម្រូវការប្រចាំថ្ងៃ ១០ភាគរយ និងវីតាមីន C ១៧ភាគរយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង