យោងតាមការចុះផ្សាយពីប្រភពបរទេស ការបង្រៀនកូនឱ្យចេះរក្សាអាថ៌កំបាំងផ្ទាល់ខ្លួន និងព្រំដែនក្នុងទំនាក់ទំនងមិត្តភក្តិ គឺជាជំនាញការពារខ្លួនដ៏សំខាន់ដែលអាណាព្យាបាលមិនគួររំលង។
ជាការពិតណាស់ កូនៗគួរយល់ដឹងថា ទោះបីជាស្និទ្ធស្នាលយ៉ាងណាក៏ដោយ ក៏មិនគួរទម្លាយរឿងរ៉ាវ ៤ យ៉ាងនេះទៅកាន់មិត្តរួមថ្នាក់ឡើយ ដែលរួមមាន៖ ស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារ (មិនថាមានឬក្រ) រឿងផ្ទាល់ខ្លួនដែលគួរឱ្យខ្មាសអៀន ការនិយាយរិះគន់ដើមគ្រូឬមិត្តភក្តិដទៃ និងបញ្ហាជម្លោះផ្ទៃក្នុងរវាងឪពុកម្ដាយ។
ការរក្សាចំណុចទាំងនេះជាអាថ៌កំបាំង មិនមែនជាការខ្វះភាពស្មោះត្រង់ចំពោះមិត្តភក្តិនោះទេ ប៉ុន្តែវាគឺជាការការពារកូនពីការច្រណែនឈ្នានីស ការសើចចំអក ឬការយកអាថ៌កំបាំងមកធ្វើជាអាវុធវាយប្រហារផ្លូវចិត្តនៅពេលមានជម្លោះ ដែលជួយឱ្យកូនអាចរស់នៅក្នុងសង្គមសាលារៀនដោយមានសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ៕